មណ្ឌល​សិក្សា

អត្ថប្រយោជន៍នៃការជួញដូរ​លើ​ទីផ្សារ FX

បើ​ទោះជាទីផ្សារជួញដូររូបិយប័ណ្ណ គឺ​ជា​ទីផ្សារ​វិនិយោគ​សាច់ប្រាក់​ដ៏​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​ក៏ដោយ ក៏ពួក​អ្នកជួញដូរ​ដែល​ប្រកាន់ខ្ជាប់​នូវ​របៀបរបប (រហូតមកទល់ពេលនេះ) បាន​ផ្ដោត​ជាសំខាន់​លើ​ការ​ស្វះស្វែងរក​​ប្រាក់ចំណេញ​ជា​សំខាន់​នៅ​ផ្សារហ៊ុន និង​ទីផ្សារកិច្ចសន្យាអនាគត។ សំខាន់​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​ការដាក់កម្រិតព្រំដែន​នៃ​សេវា​ជួញដូររូបិយប័ណ្ណ ដែល​ផ្ដល់​ដោយ​ធនាគារ។

មាន​ផលប្រយោជន៍​ជា​ច្រើន​ចំពោះការជួញដូររូបិយប័ណ្ណ​​ដល់ដៃ ​ដែលផ្ទុយគ្នា​នឹង​ការជួញដូរហ៊ុន និង​កិច្ចសន្យាអនាគត។ ផលប្រយោជន៍​សំខាន់ៗ មាន​ចែងដូចខាងក្រោម។

ទីផ្សារ 24 ម៉ោង

FX គឺ​ជាទីផ្សារ​ពិភពលោក​មួយ​ដែល​មាន​ សកម្មភាព​ជាប់​រហូត។ វា​មាន​ដំណើរការ 24ម៉ោង/ថ្ងៃ និង​ស្ទើរតែ 7 ថ្ងៃ/សប្ដាហ៍។ សកម្មភាព​ភាគច្រើន​បំផុត កើតឡើង​នៅ​ចន្លោះ​ពេល​ដែល​ទីផ្សារ​ណូវ៉ែលហ្សេឡង់ដ៍បើកនៅ​ថ្ងៃចន្ទ ​ដែលត្រូវនឹង​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​អឺរ៉ុប និង​ទីផ្សារ​អាមេរិក​បិទ​នៅ​ល្ងាច​ថ្ងៃ​សុក្រ។

សន្ទនីយភាព

ទីផ្សារ FX ធំ​សម្បើមណាស់ ហើយ​នៅ​កំពុង​បន្ត​ពង្រីក​ខ្លួន​តទៅ​ទៀត។ បច្ចុប្បន្ន កម្រិត​ជួញដូរ​ជាមធ្យម​ប្រចាំថ្ងៃ មាន​តម្លៃ​លើស​ពី 3.2 សែនកោដិ​ដុល្លារអាមេរិក។ បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ទីផ្សារ​នេះ​បម្រើ​សេវា​ដល់​មនុស្ស​ស្ទើរ​តែ​គ្រប់ៗ​គ្នា ហើយ​ពួក​អ្នកជួញដូរ​រាយរង​បានប្រមូលគ្នាប្រតិបត្តិការ FX។

អានុភាព

អនុបាត​នៃប្រាក់ចំណេញពី FX មាន​និន្នាការ​ខ្ពស់​ជាង ការវិនិយោគជាដើមទុនក្នុងក្រុមហ៊ុន​នានា ពីព្រោះ​វា​មាន​សន្ទនីយភាពខ្ពស់​ជាង​គេ - ជានិច្ចកាល តែងតែមាន​តម្លៃសមរម្យ​មួយ​នៅ FX - ហើយ​វា​មិន​សូវ​ជាមាន​និន្នាការ​ប្រែប្រួល​ឆាប់រហ័ស​ខ្លាំងទេ។

​គម្លាត​តម្លៃ​ទិញ​លក់​តូច​បំផុត

គម្លាត​តម្លៃ​ទិញ​លក់ (ភាពខុសគ្នា​រវាង​តម្លៃ​ទិញ និង​លក់) នៅ FX គឺតូចខ្លាំង​ណាស់។ ប្រៀបធៀប​បាន​នឹង​តម្លៃ 2-pip លើ​គូ​រូបិយប័ណ្ណ EUR/USD ជាមួយ​នឹង​​តម្លៃ​មួយ​ ​សូម្បី​តែ​នៅពេល​មានសកម្មភាព និងសន្ទនីយភាពដើមទុនខ្ពស់យ៉ាងណាក៏ដោយ។ ជាងនេះទៅទៀត តាមធម្មតា តម្លៃ​របស់ FX ‘ល្អ’ សម្រាប់ការវិនិយោគទុន​ដែល​មាន​ទំហំធំ​ជាង​ចំនួនដើមទុន។ ​គម្លាត​តម្លៃ​ទិញ​លក់គឺជាចំណាយកំបាំងមុខ ‘បង្កប់​ខាងក្នុង’ ដែល​មាន​បរិមាណ​តិចតួច​នៅ​លើ FX។ បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​តម្លៃ​តិចតួចនេះ បង្ហាញ​ជូនស្ទើរ​តែ​គ្រប់​គ្នា​ទាំងអស់។

គ្មាន​កម្រៃជើងសារ ឬ​ថ្លៃ​ប្រតិបត្តិការ

ភាគច្រើន​នៃជំនួញ FX តាមរយៈ OTC ពុំមាន​យកកម្រៃជើងសារ និង​ (ជាមួយ​នឹង​គម្លាត​តម្លៃ​ទិញ​លក់តិចតួច​) ​ថ្លៃជួញដូរបង្កប់ខាងក្នុងទៅលើការជួញដូរ គឺ​ទាប​ជាងឆ្ងាយបើធៀបនឹងទ្រព្យសកម្ម​ផ្សេងទៀត ​ដូចជាដើមទុនជាដើម។

គ្មាន​កម្រិតកំណត់ឡើង/កម្រិតកំណត់​ធ្លាក់ថ្លៃ

ទីផ្សារកិច្ចសន្យាអនាគត មានបញ្ហាប្រឈមខ្លះៗដែលកំណត់កម្រិតចំនួន និងប្រភេទប្រតិបត្តិការដែលអ្នកជួញដូរម្នាក់អាចធ្វើបានក្រោមលក្ខខណ្ឌតម្លៃជាក់លាក់។ នៅពេលដែលតម្លៃនៃរូបិយប័ណ្ណជាក់លាក់មួយឡើង ឬធ្លាក់ចុះហួសពីកម្រិតគិតទុកជាមុនប្រចាំថ្ងៃ ពួកអ្នកជួញដូរត្រូវបានរារាំង ពីការបើកស្ថានភាពចំហថ្មី និងត្រូវបានដាក់កម្រិតកំណត់ត្រឹមតែអាចធ្វើសន្ទនីយកម្មស្ថានភាពចំហ ដែលមានស្រាប់តែប៉ុណ្ណោះ ក្នុងករណីដែលពួកគេមានបំណងចង់ធ្វើ។ យន្តការនេះ មានន័យសំដៅដល់ការត្រួតពិនិត្យភាពប្រែប្រួលនៃតម្លៃប្រចាំថ្ងៃ តែជាលទ្ធផល ដោយសារទីផ្សារកិច្ចសន្យារូបិយប័ណ្ណអនាគត ដើរតាមទីផ្សារអត្រាប្តូរប្រាក់ដល់ដៃដដែល ទីផ្សារកិច្ចសន្យាអនាគតអាចនឹងស្ថិតក្រោមអ្វីដែលគេហៅថា៖ 'ចន្លោះ' នៅថ្ងៃបន្ទាប់ដដែល។ ម្យ៉ាងវិញទៀត តម្លៃសម្រាប់ការជួញដូរនាពេលអនាគត នឹងធ្វើឱ្យត្រូវឡើងវិញចំពោះតម្លៃដល់ដៃនៅថ្ងៃបន្ទាប់។ នៅលើទីផ្សារ OTC គ្មានកំហិតជួញដូរប្រភេទនេះកើតឡើងទេ គឺអនុញ្ញាតឱ្យអ្នកជួញដូរអនុវត្តជាក់ស្តែងលើយុទ្ធសាស្ត្រជួញដូររបស់ពួកគេឱ្យបានទូលំទូលាយបំផុត។ ដោយសារអ្នកជួញដូរការពារស្ថានភាពជំនួញរបស់ពួកគេពីការឡើងចុះតម្លៃដោយចៃដន្យជាមួយនឹងការបញ្ជាបិទការជួញដូរពេលខាត លទ្ធភាពប្រែប្រួលខ្លាំងលើទីផ្សារប្តូរប្រាក់ដល់ដៃអាចនឹងមានការគ្រប់គ្រងពេញលេញ។

សិទ្ធិស្មើៗគ្នា​ក្នុងការទទួល​បាន​ព័ត៌មាន​ទីផ្សារ

បើ​ទោះជា​មានការណែនាំ​ប្រាប់​ឱ្យ​ដឹង​អំពី​បញ្ញត្តិច្បាប់​ប្រតិបត្តិ​ដែល​ល្អប្រសើរ​បំផុត​នៅ​អឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ ក៏​មាន​មនុស្ស​តិចតួច​​ដែល​នឹង​បដិសេធ​ថា​ពួក​អ្នកជួញដូរ និង​អ្នកវិភាគ​អាជីព​នៅ​លើ​ទីផ្សារ​វិនិយោគទុន​មាន​ឧត្តមភាពប្រកួតប្រជែង​ ជាង​ពួក​អ្នកជួញដូរ​ទូទៅ។ នៅលើ FX ឧត្ដមភាព​តែមួយគត់​ដែល​ធនាគារ​ធំៗអាច​មាន​នោះគឺ​ចរន្តព័ត៌មាន។ ប៉ុន្តែ FX គឺ​ជា​ទីផ្សារ​បែប​ប្រជាធិបតេយ្យ​ ដែល​អ្នកចូលរួម​សឹងតែ​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទីផ្សារ​ដូចៗ​គ្នា​ទៅនឹង​អ្នកផ្សេង​ទៀត។

លក់​មុនពេល​អ្នកទិញ

ក្រុមហ៊ុន​អន្តរការី​ដើមទុន​ផ្ដល់​នូវ​លក្ខខណ្ឌប្រាក់តម្កល់រឹតត្បិតក្នុងការលក់រូបិយប័ណ្ណដែលមិនស្ថិតក្នុងដៃរបស់ខ្លួន ជូន​ដល់​អតិថិជន។ នេះ​មាន​ន័យ​ថា អតិថិជន​​មិនមានលទ្ធភាពធ្វើសន្ទនីយកម្ម ​ដើម្បី​អាច​លក់​ហ៊ុន​មុនពេល​ដែល​គាត់​បាន​ទិញ​វា​ទេ។ ដោយគិតតាម​របៀបចំណេញសុទ្ធ​ អ្នកជួញដូរ​ម្នាក់ៗ​មាន​សមត្ថភាព​ដូចៗគ្នា នៅពេល​កំពុង​ចាប់ផ្ដើម​ដំណើរការស្ថានភាព​លក់ ឬទិញ​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ដល់ដៃ។ នៅក្នុង​ការជួញដូរ​រូបិយប័ណ្ណ​ដល់ដៃ នៅពេល​ដែល​អ្នកលក់​រូបិយប័ណ្ណ​មួយ​ប្រភេទ អ្នក​នឹង​ចាំបាច់​ត្រូវទិញ​រូបិយប័ណ្ណ​មួយ​ទៀត។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ