ការយល់ដឹងអំពីការវិភាគជាមូលដ្ឋាន
ដំណោះស្រាយសំខាន់ៗចំនួនពីរចំពោះការវិភាគទីផ្សាររូបិយប័ណ្ណ គឺការវិភាគជាមូលដ្ឋាន និងការវិភាគតាមបច្ចេកទេស។ មូលដ្ឋានគ្រឹះផ្ដោតជាសំខាន់លើទ្រឹស្ដីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ក៏ដូចជាការវិវឌ្ឍផ្នែកនយោបាយ ដើម្បីកំណត់កម្លាំងផ្គត់ផ្គង់ និងតម្រូវការ។ ចំណុចច្បាស់លាស់មួយនៃការបែងចែករវាងមូលដ្ឋានគ្រឹះ និងផ្នែកបច្ចេកទេស គឺថាការវិភាគលើមូលដ្ឋានគ្រឹះសិក្សាស្រាវជ្រាវលើមូលហេតុនៃការឡើងចុះតម្លៃលើទីផ្សារ ខណៈដែលការវិភាគតាមបច្ចេកទេសសិក្សាលើឥទ្ធិពលនៃការឡើងចុះតម្លៃលើទីផ្សារ។
ការវិភាគលើមូលដ្ឋានគ្រឹះរួមមានការពិនិត្យមើលលើសូចនាករម៉ាក្រូសេដ្ឋកិច្ច (តារាងទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ) ទីផ្សារមូលប័ត្រ និងការពិចារណាលើទិដ្ឋភាពនយោបាយនៅពេលកំពុងវាយតម្លៃលើរូបិយប័ណ្ណនៃប្រទេសមួយដែលមានទំនាក់ទំនងទៅនឹងរូបិយប័ណ្ណនៃប្រទេសមួយទៀត។ សូចនាករម៉ាក្រូសេដ្ឋកិច្ច រួមមាន តួលេខដូចជា អត្រាកំណើន ដែលត្រូវបានវាស់វែងដោយផលិតផលក្នុងស្រុកសរុប អត្រាការប្រាក់ អតិផរណា អត្រាគ្មានការងារធ្វើ ការផ្គត់ផ្គង់សាច់ប្រាក់ ការបម្រុងរូបិយប័ណ្ណបរទេស និងផលិតភាព។ ទីផ្សារមូលប័ត្ររួមមាន ភាគហ៊ុន សញ្ញាប័ណ្ណ និងអចលនទ្រព្យ។ ការពិចារណាលើទិដ្ឋភាពនយោបាយមានឥទ្ធិពលលើកម្រិតជឿទុកចិត្តទៅលើរដ្ឋាភិបាលនៃប្រទេសមួយ បរិយាកាសដែលមានស្ថិរភាព និងកម្រិតនៃភាពប្រាកដប្រជា។
ជួនកាល រដ្ឋាភិបាលប្រកាន់ជំហរទៅតាម អានុភាពទីផ្សារដែលជះឥទ្ធិពលទៅដល់រូបិយប័ណ្ណរបស់ខ្លួន ធ្វើអន្តរាគមន៍ការពាររូបិយប័ណ្ណពីការងាកចេញពីកម្រិតដែលពុំចង់បាន។ អន្តរាគមន៍លើរូបិយប័ណ្ណ ប្រព្រឹត្តឡើងដោយធនាគារកណ្ដាល ហើយតាមធម្មតាមានផលប៉ះពាល់ដែលអាចកត់សម្គាល់បាន ដែលសូម្បីតែផលប៉ះពាល់បណ្ដោះ អាសន្នលើទីផ្សារ FX ក៏ដោយ។ ធនាគារកណ្ដាលអាចរ៉ាប់រងការទិញ/លក់ជាឯកតោភាគីទៅលើរូបិយប័ណ្ណរបស់ខ្លួនដោយធៀបនឹងរូបិយប័ណ្ណមួយទៀត ឬចូលរួមពាក់ព័ន្ធក្នុងការរួបរួមគ្នាធ្វើអន្តរាគមន៍ដែលខ្លួនសហការជាមួយនឹងធនាគារកណ្ដាលផ្សេងៗសម្រាប់ដោះស្រាយលើឥទ្ធិពលដែលបានកត់សម្គាល់ឃើញមានកាន់តែច្រើនឡើង។ ម្យ៉ាងវិញទៀត ប្រទេសមួយចំនួនអាចគ្រប់គ្រងការឡើងចុះតម្លៃនៃរូបិយប័ណ្ណរបស់ខ្លួនបាន ដោយគ្រាន់តែបង្ហើបប្រាប់ ឬគម្រាមអន្តរាគមន៍។ ខាងក្រោមនេះ គឺជាបញ្ជីសូចនាករសំខាន់ៗនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ៖
គណនីចរន្ត
គណនីចរន្ត គឺជាផ្នែកសំខាន់មួយនៃព័ត៌មានពាណិជ្ជកម្មអន្តរជាតិ ដោយសារវាគឺជារង្វាស់ទូលំទូលាយបំផុតនៃការលក់ទំនិញដែលបានទិញ សេវាកម្ម ការទូទាត់អត្រាការប្រាក់ និងការផ្ទេរប្រាក់ជាឯកតោភាគី។ តុល្យភាពពាណិជ្ជកម្មមាននៅក្នុងគណនីចរន្ត។ ជាទូទៅ ឱនភាពគណនីចរន្ត អាចធ្វើឱ្យរូបិយប័ណ្ណចុះខ្សោយ។
តុល្យភាពពាណិជ្ជកម្ម
តុល្យភាពពាណិជ្ជកម្មឆ្លុះបញ្ចាំងឱ្យឃើញនូវភាពខុសគ្នារវាងការនាំចេញ និងនាំចូលទំនិញនៃប្រទេសមួយ។ តុល្យភាពពាណិជ្ជកម្មដែលវិជ្ជមាន ឬអតិរេក កើតឡើងនៅពេលដែលការនាំចេញនៃប្រទេសមួយលើសការនាំចូល។ តុល្យភាពពាណិជ្ជកម្មដែលអវិជ្ជមាន ឬឱនភាព កើតឡើងនៅពេលដែលមានការនាំចូលទំនិញច្រើនជាងការនាំចេញ។
តុល្យភាពពាណិជ្ជកម្ម ត្រូវបានតាមដានយ៉ាងដិតដល់ពីសំណាក់ក្រុមអ្នកលេងផ្សារហ៊ុននៅលើទីផ្សារ Forex ដោយសារតែឥទ្ធិពលដែលពួកគេអាចនឹងទទួលរង។ ជារឿយៗ គេប្រើវាជារង្វាយតម្លៃលើសកម្មភាពសេដ្ឋកិច្ចជារួមនៅក្នុងសេដ្ឋកិច្ចនៃប្រទេស ឬតំបន់មួយ។ សកម្មភាពនាំចេញ មិនគ្រាន់តែឆ្លុះបញ្ចាំងឱ្យឃើញពីស្ថានភាពប្រកួតប្រជែងនៃប្រទេសដែលមានបញ្ហាប៉ុណ្ណោះទេ តែក៏ឱ្យឃើញពីចំណុចខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចនៅបរទេសដែរ។ និន្នាការក្នុងសកម្មភាពនាំចូល ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
ជាទូទៅ ប្រទេសមួយដែលដំណើរការទៅមានឱនភាពតុល្យភាពពាណិជ្ជកម្មច្រើន មាននិន្នាការទៅរកកម្សោយរូបិយប័ណ្ណ។ ទោះជាយ៉ាងណា បញ្ហានេះអាចទូទាត់គ្នាដោយវិនិយោគហិរញ្ញវត្ថុសំខាន់ៗដែលមានលំហូរចូល។
សន្ទស្សន៍ទំនិញដែលរក្សាបានយូរ
ការបញ្ជាទិញទំនិញរក្សាបានយូរ គឺជារង្វាស់នៃការបញ្ជាទិញថ្មីៗដែលដាក់ជូនក្រុមហ៊ុនផលិតកម្មក្នុងស្រុក សម្រាប់ការប្រគល់ទទួលទំនិញរឹងៗរបស់រោងចក្រភ្លាមៗ និងនាពេលអនាគត។ ការប្រែប្រួលចំនួនភាគរយប្រចាំខែ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវអត្រានៃការបម្រែបម្រួលការបញ្ជាទិញទាំងនេះ។
សន្ទស្សន៍នៃការបញ្ជាទិញមុខទំនិញដែលរក្សាបានយូរ គឺជាសូចនាករធំមួយនៃនិន្នាការវិស័យផលិតកម្ម។ តាមធម្មតា កំណើនមុខទំនិញដែលរក្សាបានយូរ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពសេដ្ឋកិច្ចខ្លាំងជាង ហើយអាចនាំទៅដល់អត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លី ដែលតាមធម្មតាមានលក្ខណៈទ្រទ្រង់ដល់រូបិយប័ណ្ណ។
ផលិតផលក្នុងស្រុកសរុប
ផលិតផលក្នុងស្រុកសរុប (GDP) គឺជារង្វាស់ធំបំផុតលើសកម្មភាពសេដ្ឋកិច្ចជារួមដែលមាន។ វាគឺជាសូចនាករនៃតម្លៃមុខទំនិញ និងសេវាកម្មទាំងអស់លើទីផ្សារដែលផលិតឡើងនៅក្នុងប្រទេសមួយ។ GDP ត្រូវបានគេរាយការណ៍ប្រចាំត្រីមាស ហើយនិងមានការតាមដានយ៉ាងដិតដល់ខ្លាំង ដោយសារវាគឺជាសូចនាករសំខាន់ ដែលបង្ហាញពីចំណុចខ្លាំងរបស់សកម្មភាពសេដ្ឋកិច្ច។
របាយការណ៏ GDP ចេញផ្សាយចំនួនបីលើក ៖ 1) ការចេញផ្សាយជាមុន (ទីមួយ); 2) ការចេញផ្សាយដំបូង (កំណែលើកទី 1); និង 3) ការចេញផ្សាយចុងក្រោយ (កំណែលើកទី 2 និងចុងក្រោយ)។ តាមធម្មតា កំណែទាំងនេះមានឥទ្ធិពលសំខាន់លើទីផ្សារ។
តាមធម្មតា តួលេខ GDP ដែលខ្ពស់ គឺភ្ជាប់មកជាមួយនឹងការរំពឹងទុកលើអត្រាការប្រាក់ដែលកាន់តែខ្ពស់ដែរ ដែលភាគច្រើនមានលក្ខណៈវិជ្ជមានចំពោះរូបិយប័ណ្ណដែលពាក់ព័ន្ធ (យ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លី) លើកលែងតែមានសម្ពាធអតិផរណាកើត។
បន្ថែមពីលើតួលេខ GDP ក៏នៅមានអត្រាបរិផរណាផលិតផលជាតិសរុប (GDP) ដែលវាយតម្លៃលើបម្រែបម្រួលតម្លៃដែលមាននៅក្នុង GDP ជារួម ក៏ដូចជាសម្រាប់សមាសភាគនីមួយៗដែរ។ អត្រាបរិផរណាផលិតផលជាតិសរុប (GDP) គឺជារង្វាស់អតិផរណាសំខាន់មួយទៀតភ្ជាប់មកជាមួយនឹង CPI។ ផ្ទុយទៅនឹង CPI អត្រាបរិផរណាផលិតផលជាតិសរុប (GDP) មានសារៈប្រយោជន៍ដោយមិនមានកញ្ចប់តម្លៃថេរនៃមុខទំនិញ និងសេវាកម្មដែលមានន័យថា ការប្រែប្រួលលើលំនាំនៃការប្រើប្រាស់ ឬការណែនាំប្រាប់អំពីមុខទំនិញ និងសេវាកម្មថ្មីៗនឹងមានការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នៅក្នុងអត្រាបរិផរណា។
ផ្ទះល្វែងលំនៅដ្ឋានតាមបច្ចេកទេស
ផ្ទះល្វែងលំនៅដ្ឋានតាមបច្ចេកទេស វាយតម្លៃលើសំណង់ចាប់ផ្ដើមនៃអគារលំនៅដ្ឋាន (ផ្ទះ និងផ្ទះល្វែង) ដែលមានក្នុងមួយខែៗ។ ផ្ទះល្វែងជាលំនៅដ្ឋានតាមបច្ចេកទេស មានការពិនិត្យតាមដានមើលយ៉ាងដិតដល់ ដោយសារវាផ្ដល់នូវការបញ្ជាក់ប្រាប់លើការគិតឃើញជាទូទៅក្នុងផ្នែកសេដ្ឋកិច្ច។ តាមធម្មតា សកម្មភាពសំណងដែលមានកំណើនខ្ពស់ មានជាប់ពាក់ព័ន្ធនឹងកំណើនសកម្មភាព និងជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច និងមានលក្ខណៈព្យាករណ៍បានចំពោះអត្រាការប្រាក់ដែលឡើងខ្ពស់រយៈពេលខ្លីៗ។
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) គឺជារង្វាស់អតិផរណាមួយ។ វាប្រកាន់យកនូវកម្រិតមធ្យមនៃតម្លៃថេររបស់កញ្ចប់មុខទំនិញ និងសេវាកម្មដែលអ្នកប្រើប្រាស់ទិញ។
CPI គឺជាសូចនាករដំបូងមួយ ដោយសារតែអ្នកប្រើប្រាស់ដែលចំណាយប្រាក់ចេញពីគណនីសម្រាប់សកម្មភាពសេដ្ឋកិច្ចមានចំនួនជិតពីរភាគបី។ ជារឿយៗ កំណើននៃ CPI មកតាមក្រោយដោយអត្រាការប្រាក់ដែលកាន់តែឡើងខ្ពស់រយៈពេលខ្លី ដែលអាចនឹងមានលក្ខណៈទ្រទ្រងដល់រូបិយប័ណ្ណក្នុង រយៈពេលខ្លី។ ទោះជាយ៉ាងណា បើអតិផរណាក្លាយជាបញ្ហារយៈពេលវែងវិញ ជំនឿចិត្តលើរូបិយប័ណ្ណ ពិតជានឹងមានការវាយតម្លៃទាប ហើយវាក៏នឹងចុះខ្សោយដែរ។
ចំនួនមនុស្សមានការធ្វើក្រៅពីកសិកម្ម និងអង្គភាពរដ្ឋាភិបាល
របាយការណ៏អំពីចំនួនមនុស្សមានការធ្វើក្រៅពីកសិកម្ម និងរដ្ឋាភិបាល (ដែលគេស្គាល់ផងដែរថាជា របាយការណ៍ស្ដីពីកម្លាំងពលកម្ម) បច្ចុប្បន្នកំពុងមានការចាត់ទុកថាជាសូចនាករសំខាន់បំផុតទាំងអស់នៃសេដ្ឋកិច្ច សហរដ្ឋអាមេរិក។ តាមធម្មតា វាត្រូវបានគេចេញផ្សាយនៅដើមខែនីមួយៗ។ របាយការណ៏នេះផ្ដល់នូវទស្សនវិស័យលើបញ្ហាសេដ្ឋកិច្ច និងជាការវាយតម្លៃលើចំនួនមនុស្សដែលកំពុងទទួលប្រាក់ខែក្នុងនាមជានិយោជិតរបស់គ្រឹះស្ថានអាជីវកម្មក្រៅពីកសិកម្ម និងអង្គភាពរដ្ឋាភិបាល។ ការប្រែប្រួលប្រចាំខែលើចំនួនមនុស្សមានការធ្វើក្រៅពីកសិកម្ម និងអង្គភាពរដ្ឋាភិបាល ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីចំនួនពិតប្រាកដនៃការងារថ្មីៗដែលបានបង្កើតឡើង ឬបាត់បង់នៅក្នុងខែ។ របាយការណ៏អំពីចំនួនមនុស្សមានការធ្វើក្រៅពីកសិកម្ម និងអង្គភាពរដ្ឋាភិបាលមានការភ្ជាប់យ៉ាងទូលំទូលាយដោយសូចនាករសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ច។
កំណើនដ៏ច្រើនក្នុងចំនួនមនុស្សមានការធ្វើក្រៅពីកសិកម្ម និងអង្គភាពរដ្ឋាភិបាល ត្រូវបានគេចាត់ទុកថាជាសញ្ញាសកម្មភាពសេដ្ឋកិច្ចខ្លាំងមួយ ដែលនៅទីបំផុតអាចនឹងនាំឱ្យមានអត្រាការប្រាក់ឡើងកាន់តែខ្ពស់ ដែលជាទូទៅមានលក្ខណៈទ្រទ្រង់ដល់រូបិយប័ណ្ណយ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ។លើសពីនេះ ករណីគេប៉ាន់ស្មានទៅឃើញថា សម្ពាធអតិផរណាកំពុងមានកម្រិតខ្ពស់ជាលំដាប់នោះ បញ្ហានេះអាចនឹងប៉ះពាល់ដល់កម្រិតនៃជំនឿទុកចិត្តរយៈពេលវែងលើរូបិយប័ណ្ណ។
សន្ទស្សន៍ថ្លៃផលិតករ
សន្ទស្សន៍ថ្លៃផលិតករ វាយតម្លៃលើការប្រែប្រួលប្រចាំខែលើតម្លៃលក់ដុំ និងមានការបំបែកតាមប្រភេទផលិតផល ឧស្សាហកម្ម និងដំណាក់កាលនៃផលិតកម្ម។
PPI ផ្ដល់ការបញ្ជាក់ប្រាប់អំពីអតិផរណាសំខាន់មួយ ដោយសារវាវាយតម្លៃលើការប្រែប្រួលតម្លៃលើផ្នែកផលិតកម្ម - ហើយអតិផរណានៅកម្រិតផលិតករជារឿយៗនឹងប៉ះពាល់ទៅដល់អ្នកប្រើប្រាស់។