បើទោះជាទីផ្សារជួញដូររូបិយប័ណ្ណ គឺជាទីផ្សារវិនិយោគសាច់ប្រាក់ដ៏ធំជាងគេបំផុតលើពិភពលោកក៏ដោយ ក៏ពួកអ្នកជួញដូរដែលប្រកាន់ខ្ជាប់នូវរបៀបរបប (រហូតមកទល់ពេលនេះ) បានផ្ដោតជាសំខាន់លើការស្វះស្វែងរកប្រាក់ចំណេញជាសំខាន់នៅផ្សារហ៊ុន និងទីផ្សារកិច្ចសន្យាអនាគត។ សំខាន់បញ្ហានេះកើតឡើងដោយសារតែការដាក់កម្រិតព្រំដែននៃសេវាជួញដូររូបិយប័ណ្ណ ដែលផ្ដល់ដោយធនាគារ។
មានផលប្រយោជន៍ជាច្រើនចំពោះការជួញដូររូបិយប័ណ្ណដល់ដៃ ដែលផ្ទុយគ្នានឹងការជួញដូរហ៊ុន និងកិច្ចសន្យាអនាគត។ ផលប្រយោជន៍សំខាន់ៗ មានចែងដូចខាងក្រោម។
ទីផ្សារ 24 ម៉ោង
FX គឺជាទីផ្សារពិភពលោកមួយដែលមាន សកម្មភាពជាប់រហូត។ វាមានដំណើរការ 24ម៉ោង/ថ្ងៃ និងស្ទើរតែ 7 ថ្ងៃ/សប្ដាហ៍។ សកម្មភាពភាគច្រើនបំផុត កើតឡើងនៅចន្លោះពេលដែលទីផ្សារណូវ៉ែលហ្សេឡង់ដ៍បើកនៅថ្ងៃចន្ទ ដែលត្រូវនឹងល្ងាចថ្ងៃអាទិត្យនៅអឺរ៉ុប និងទីផ្សារអាមេរិកបិទនៅល្ងាចថ្ងៃសុក្រ។
សន្ទនីយភាព
ទីផ្សារ FX ធំសម្បើមណាស់ ហើយនៅកំពុងបន្តពង្រីកខ្លួនតទៅទៀត។ បច្ចុប្បន្ន កម្រិតជួញដូរជាមធ្យមប្រចាំថ្ងៃ មានតម្លៃលើសពី 3.2 សែនកោដិដុល្លារអាមេរិក។ បច្ចេកវិទ្យាបានធ្វើឱ្យទីផ្សារនេះបម្រើសេវាដល់មនុស្សស្ទើរតែគ្រប់ៗគ្នា ហើយពួកអ្នកជួញដូររាយរងបានប្រមូលគ្នាប្រតិបត្តិការ FX។
អានុភាព
អនុបាតនៃប្រាក់ចំណេញពី FX មាននិន្នាការខ្ពស់ជាង ការវិនិយោគជាដើមទុនក្នុងក្រុមហ៊ុននានា ពីព្រោះវាមានសន្ទនីយភាពខ្ពស់ជាងគេ - ជានិច្ចកាល តែងតែមានតម្លៃសមរម្យមួយនៅ FX - ហើយវាមិនសូវជាមាននិន្នាការប្រែប្រួលឆាប់រហ័សខ្លាំងទេ។
គម្លាតតម្លៃទិញលក់តូចបំផុត
គម្លាតតម្លៃទិញលក់ (ភាពខុសគ្នារវាងតម្លៃទិញ និងលក់) នៅ FX គឺតូចខ្លាំងណាស់។ ប្រៀបធៀបបាននឹងតម្លៃ 2-pip លើគូរូបិយប័ណ្ណ EUR/USD ជាមួយនឹងតម្លៃមួយ សូម្បីតែនៅពេលមានសកម្មភាព និងសន្ទនីយភាពដើមទុនខ្ពស់យ៉ាងណាក៏ដោយ។ ជាងនេះទៅទៀត តាមធម្មតា តម្លៃរបស់ FX ‘ល្អ’ សម្រាប់ការវិនិយោគទុនដែលមានទំហំធំជាងចំនួនដើមទុន។ គម្លាតតម្លៃទិញលក់គឺជាចំណាយកំបាំងមុខ ‘បង្កប់ខាងក្នុង’ ដែលមានបរិមាណតិចតួចនៅលើ FX។ បច្ចេកវិទ្យាបានធ្វើឱ្យតម្លៃតិចតួចនេះ បង្ហាញជូនស្ទើរតែគ្រប់គ្នាទាំងអស់។
គ្មានកម្រៃជើងសារ ឬថ្លៃប្រតិបត្តិការ
ភាគច្រើននៃជំនួញ FX តាមរយៈ OTC ពុំមានយកកម្រៃជើងសារ និង (ជាមួយនឹងគម្លាតតម្លៃទិញលក់តិចតួច) ថ្លៃជួញដូរបង្កប់ខាងក្នុងទៅលើការជួញដូរ គឺទាបជាងឆ្ងាយបើធៀបនឹងទ្រព្យសកម្មផ្សេងទៀត ដូចជាដើមទុនជាដើម។
គ្មានកម្រិតកំណត់ឡើង/កម្រិតកំណត់ធ្លាក់ថ្លៃ
ទីផ្សារកិច្ចសន្យាអនាគត មានបញ្ហាប្រឈមខ្លះៗដែលកំណត់កម្រិតចំនួន និងប្រភេទប្រតិបត្តិការដែលអ្នកជួញដូរម្នាក់អាចធ្វើបានក្រោមលក្ខខណ្ឌតម្លៃជាក់លាក់។ នៅពេលដែលតម្លៃនៃរូបិយប័ណ្ណជាក់លាក់មួយឡើង ឬធ្លាក់ចុះហួសពីកម្រិតគិតទុកជាមុនប្រចាំថ្ងៃ ពួកអ្នកជួញដូរត្រូវបានរារាំង ពីការបើកស្ថានភាពចំហថ្មី និងត្រូវបានដាក់កម្រិតកំណត់ត្រឹមតែអាចធ្វើសន្ទនីយកម្មស្ថានភាពចំហ ដែលមានស្រាប់តែប៉ុណ្ណោះ ក្នុងករណីដែលពួកគេមានបំណងចង់ធ្វើ។ យន្តការនេះ មានន័យសំដៅដល់ការត្រួតពិនិត្យភាពប្រែប្រួលនៃតម្លៃប្រចាំថ្ងៃ តែជាលទ្ធផល ដោយសារទីផ្សារកិច្ចសន្យារូបិយប័ណ្ណអនាគត ដើរតាមទីផ្សារអត្រាប្តូរប្រាក់ដល់ដៃដដែល ទីផ្សារកិច្ចសន្យាអនាគតអាចនឹងស្ថិតក្រោមអ្វីដែលគេហៅថា៖ 'ចន្លោះ' នៅថ្ងៃបន្ទាប់ដដែល។ ម្យ៉ាងវិញទៀត តម្លៃសម្រាប់ការជួញដូរនាពេលអនាគត នឹងធ្វើឱ្យត្រូវឡើងវិញចំពោះតម្លៃដល់ដៃនៅថ្ងៃបន្ទាប់។ នៅលើទីផ្សារ OTC គ្មានកំហិតជួញដូរប្រភេទនេះកើតឡើងទេ គឺអនុញ្ញាតឱ្យអ្នកជួញដូរអនុវត្តជាក់ស្តែងលើយុទ្ធសាស្ត្រជួញដូររបស់ពួកគេឱ្យបានទូលំទូលាយបំផុត។ ដោយសារអ្នកជួញដូរការពារស្ថានភាពជំនួញរបស់ពួកគេពីការឡើងចុះតម្លៃដោយចៃដន្យជាមួយនឹងការបញ្ជាបិទការជួញដូរពេលខាត លទ្ធភាពប្រែប្រួលខ្លាំងលើទីផ្សារប្តូរប្រាក់ដល់ដៃអាចនឹងមានការគ្រប់គ្រងពេញលេញ។
សិទ្ធិស្មើៗគ្នាក្នុងការទទួលបានព័ត៌មានទីផ្សារ
បើទោះជាមានការណែនាំប្រាប់ឱ្យដឹងអំពីបញ្ញត្តិច្បាប់ប្រតិបត្តិដែលល្អប្រសើរបំផុតនៅអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ ក៏មានមនុស្សតិចតួចដែលនឹងបដិសេធថាពួកអ្នកជួញដូរ និងអ្នកវិភាគអាជីពនៅលើទីផ្សារវិនិយោគទុនមានឧត្តមភាពប្រកួតប្រជែង ជាងពួកអ្នកជួញដូរទូទៅ។ នៅលើ FX ឧត្ដមភាពតែមួយគត់ដែលធនាគារធំៗអាចមាននោះគឺចរន្តព័ត៌មាន។ ប៉ុន្តែ FX គឺជាទីផ្សារបែបប្រជាធិបតេយ្យ ដែលអ្នកចូលរួមសឹងតែទាំងអស់មានសិទ្ធិទទួលបានព័ត៌មានទីផ្សារដូចៗគ្នាទៅនឹងអ្នកផ្សេងទៀត។
លក់មុនពេលអ្នកទិញ
ក្រុមហ៊ុនអន្តរការីដើមទុនផ្ដល់នូវលក្ខខណ្ឌប្រាក់តម្កល់រឹតត្បិតក្នុងការលក់រូបិយប័ណ្ណដែលមិនស្ថិតក្នុងដៃរបស់ខ្លួន ជូនដល់អតិថិជន។ នេះមានន័យថា អតិថិជនមិនមានលទ្ធភាពធ្វើសន្ទនីយកម្ម ដើម្បីអាចលក់ហ៊ុនមុនពេលដែលគាត់បានទិញវាទេ។ ដោយគិតតាមរបៀបចំណេញសុទ្ធ អ្នកជួញដូរម្នាក់ៗមានសមត្ថភាពដូចៗគ្នា នៅពេលកំពុងចាប់ផ្ដើមដំណើរការស្ថានភាពលក់ ឬទិញនៅលើទីផ្សាររូបិយប័ណ្ណដល់ដៃ។ នៅក្នុងការជួញដូររូបិយប័ណ្ណដល់ដៃ នៅពេលដែលអ្នកលក់រូបិយប័ណ្ណមួយប្រភេទ អ្នកនឹងចាំបាច់ត្រូវទិញរូបិយប័ណ្ណមួយទៀត។