សេចក្តីផ្តើមពីទីផ្សាររូបិយបណ្ណ
បើទោះជាទីផ្សាររូបិយបណ្ណ គឺជាទីផ្សារជួញដូរដ៏ធំជាងគេបង្អស់នៅលើពិភពលោកក៏ដោយ ក៏ការទាញយកបានសម្រាប់ផ្នែកលក់តូចៗមានកម្រិតទាប បើធៀបទៅនឹងទីផ្សារហ៊ុន និងចំណូលថេរ។ បញ្ហាដ៏ធំមួយគឺដោយសារកង្វះខាតការយល់ដឹងជាទូទៅអំពី FX នៅក្នុងសហគមន៍អ្នកវិនិយោគ ដោយរួមមានទាំងកង្វះខាតការយល់ដឹងអំពីរបៀប និងមូលហេតុដែលរូបិយបណ្ណឡើងចុះតម្លៃ។ ការបន្ថែមក្របខ័ណ្ឌទ្រឹស្ដីទីផ្សារនេះ គឺជាការពិត ឬអង្គហេតុមួយដែលគ្មានការផ្លាស់ប្ដូរជាស្នូលជាក់ស្ដែងដែលប្រហាក់ប្រហែលគ្នាទៅនឹង NYSE ឬ ASX។ ទីផ្សារ FX ដំណើរការ 24 ម៉ោង ដោយចាប់ផ្ដើមថ្ងៃជួញដូរនៅណូវ៉ែលហ្សេឡង់ដ៍ និងបន្តដំណើរជួញដូរតាមម៉ោងតំបន់។
ជាប្រពៃណី លទ្ធភាពចូលទៅកាន់ទីផ្សារ FX នៅមានកម្រិតចំពោះសហគមន៍ធនាគារដែលធ្វើការជួញដូរបណ្តុះធំៗនៃរូបិយបណ្ណសម្រាប់គោលបំណងពាណិជ្ជកម្ម, គោលដៅការទប់ទល់ហានិភ័យ ឬប្រថុយប្រថាន។ ការបង្កើតសហគ្រាសដូចជា USG បានបើកទ្វារទៅកាន់ការជួញដូររូបិយបណ្ណសម្រាប់គ្រឹះស្ថានអស់ទាំងនេះ ខណៈដែលអ្នកគ្រប់គ្រងមូលនិធិ និងលុយកាក់ ក៏ដូចជាអ្នកជួញដូររាយម្នាក់ៗដែរ។ ផ្នែកនៃទីផ្សារនេះ បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
តើអ្វីទៅគឺជាការជួញដូរ FX?
នៅក្នុងប្រតិបត្តិការ FX រូបិយបណ្ណមួយត្រូវបានគេលក់ដោយប្ដូរគ្នានឹងរូបិយប័ណ្ណមួយទៀត។ អត្រាប្ដូរប្រាក់បង្ហាញឱ្យឃើញច្បាស់អំពីទំនាក់ទំនងរវាងតម្លៃរូបិយបណ្ណពីរប្រភេទ។ តាមធម្មតា រូបិយបណ្ណនានា មានការកំណត់ប្រភេទដោយការប្រើកូដ ‘Swift’ ដែលមានលេខបីខ្ទង់។ ឧទាហរណ៍ EUR = អឺរ៉ូ, USD = ដុល្លារអាមេរិក, CHF = ហ្វ្រង់ស្វីស ជាដើម។ គេអាចរកឃើញបញ្ជីលេខកូដពេញលេញនៅទីនេះ។ អត្រាប្តូប្រាក់ EUR/USD ស្មើនឹង 1.5000 មានន័យថា EUR 1 មានតម្លៃស្មើនឹង USD 1.5។
Sometimes, EUR/USD is referred to as a currency pair. The rate can be inverted. So a EUR/USD rate of 1.5000 is the same as a USD/EUR rate of 0.6666. In other words, USD 1 is worth EUR 0.6666. The market convention is that most currencies tend to be quoted against the dollar, but there are notable exceptions, such as with the EUR/USD already mentioned, GBP/USD (UK Pound Sterling). This is not as confusing as it may sound.
និមិត្តសញ្ញារូបិយប័ណ្ណបរទេស
រូបិយប័ណ្ណនានា (ដូចជាហ៊ុនសាមញ្ញ) មាននិមិត្តសញ្ញាផ្ទាល់ខ្លួនរបស់វាដែលមានលក្ខណៈប្លែកគ្នាពីមួយទៅមួយ។ ដោយសាររូបិយប័ណ្ណ ត្រូវបានធ្វើសម្រង់ដោយយោងតាមតម្លៃមួយធៀបនឹងតម្លៃមួយទៀត គូរូបិយប័ណ្ណរួមមាន 'ឈ្មោះ' សម្រាប់រូបិយប័ណ្ណទាំងពីរប្រភេទ ដែលមានការបែងចែកគ្នាដោយសញ្ញាទ្រេតស្ដាំ ('/')។ 'ឈ្មោះ' គឺជាអក្សរកាត់ដែលមានបីតួ។ គេបម្រុងទុកអក្សរពីរតួដំបូង (ក្នុងករណីភាគច្រើនបំផុត) សម្រាប់ការសម្គាល់ឈ្មោះប្រទេស។ តួអក្សរចុងក្រោយគឺជាតួអក្សរដំបូងនៃឯកតារូបិយប័ណ្ណសម្រាប់ឈ្មោះប្រទេសនោះ។
ឧទាហរណ៍ ៖
USD = ដុល្លារសហរដ្ឋអាមេរិក
GBP = ផោនដ៍ចក្រភពអង់គ្លេស
JPY = យេនជប៉ុន
CAD = ដុល្លារកាណាដា
CHF = ហ្វ្រង់ស្វីស
NZD = ដុល្លារណូវែលហ្សឺឡង់ដ៏
AUD = ដុល្លារអូស្ត្រាលី
NOK = ក្រូនន័រវេស
SEK = ក្រូណាស៊ុយអែត
ដោយសារសហភាពអឺរ៉ុបពុំមានប្រទេសជាក់លាក់ដែលភ្ជាប់ខ្លួននឹងវា វាប្រព្រឹត្តដោយប្រើពាក្យបំព្រួញ EUR។ ដោយការរួមបញ្ចូលរូបិយប័ណ្ណមួយ (EUR) ជាមួយនឹងរូបិយប័ណ្ណមួយទៀត (USD) អ្នកនឹងបង្កើតបានជាគូរូបិយប័ណ្ណមួយ - EUR/USD។
រូបិយប័ណ្ណគោល និងរូបិយប័ណ្ណធៀប
ជានិច្ចកាល មានរូបិយប័ណ្ណមួយនៅក្នុងគូរូបិយប័ណ្ណដែលមានលក្ខណៈលប់លើមួយទៀត។ នេះគេហៅថា រូបិយប័ណ្ណគោល។ រូបិយប័ណ្ណគោល ត្រូវបានគេកំណត់ថាជារូបិយប័ណ្ណទីមួយនៅក្នុងគូរូបិយប័ណ្ណ។ លើសពីនេះ រូបិយប័ណ្ណគោលពុំមានការប្រែប្រួលទេ ពេលកំណត់តម្លៃនៃគូរូបិយប័ណ្ណ។
ប្រាក់អឺរ៉ូ គឺជារូបិយប័ណ្ណគោលដែលមានលក្ខណៈលប់លើគេ បើធៀបទៅនឹងប្រភេទរូបិយប័ណ្ណលើពិភពលោកផ្សេងទៀតទាំងអស់។ ជាលទ្ធផល គូរូបិយប័ណ្ណនានាដែលធៀបនឹង EUR នឹងត្រូវបានកំណត់ជា EUR/USD, EUR/GBP, EUR/CHF, EUR/JPY, EUR/CAD។ល។ គ្រប់ប្រភេទទាំងអស់ មានអក្សរកាត់ EUR ស្ថិតនៅដើមគេក្នុងលំដាប់លំដោយរបស់វា។
ប្រាក់ផោនដ៍អង់គ្លេស ស្ថិតនៅបន្ទាប់ក្នុងរចនាសម្ព័ន្ធនៃភាពលប់លើគេរបស់ប្រភេទរូបិយប័ណ្ណ។ អាស្រ័យហេតុនេះ គូរូបិយប័ណ្ណធំៗធៀបនឹង GBP នឹងមានការកំណត់ប្រភេទថាជា GBP/USD, GBP/CHF, GBP/JPY, GBP/CAD ជាដើម។ ក្រៅពី EUR/GBP GBP ត្រូវបានចាត់ទុកថាជារូបិយប័ណ្ណទីមួយនៅក្នុងគូរូបិយប័ណ្ណ។
ប្រាក់ដុល្លារ (USD) គឺជារូបិយប័ណ្ណគោលដែលមានលក្ខណៈលប់លើគេបំផុតបន្ទាប់។ USD/CAD, USD/JPY, USD/CHF នឹងក្លាយជាការសន្មតថាជាគូរូបិយប័ណ្ណធម្មតាសម្រាប់ប្រភេទរូបិយប័ណ្ណធំៗ។ ដោយសារ EUR និង GBP មានលក្ខណៈលប់លើគេច្រើន ដោយយោងតាមរូបិយប័ណ្ណគោល ប្រាក់ដុល្លារត្រូវបានគេកំណត់ថាជា EUR/USD និង GBP/USD។ ការស្គាល់រូបិយប័ណ្ណគោលមានសារៈសំខាន់ណាស់ ដោយសារវាកំណត់បាននូវតម្លៃរូបិយប័ណ្ណនានា (ដែលជាទ្រឹស្តី ឬពិត) ដែលបានផ្លាស់ប្ដូរគ្នា នៅពេលមានប្រតិបត្តិការជួញដូររូបិយប័ណ្ណបរទេស។ រូបិយប័ណ្ណធៀប ត្រូវបានគេកំណត់ថាជារូបិយប័ណ្ណទីពីរនៅក្នុងសញ្ញាណនៃគូរូបិយប័ណ្ណ។
អ្នកចូលរួមនៅលើទីផ្សារ FX
មានប្រភេទអ្នកចូលរួមខុសៗគ្នាជាច្រើននៅលើទីផ្សារ FX ហើយពួកគេជាញឹកញាប់ពិនិត្យស្វែងរកលទ្ធផលខុសៗគ្នាយ៉ាងខ្លាំង នៅពេលជួញដូរ។ នេះគឺជាមូលហេតុ ដែលទោះបីជា FX ត្រូវបានចាត់ទុកថាជាល្បែង ‘ដែលមានអ្នកឈ្នះ មានអ្នកចាញ់’ – អ្វីដែលអ្នកវិនិយោគម្នាក់ធ្វើបាន ឬឈ្នះ (តាមទ្រឹស្ដី) មានតម្លៃស្មើនឹងម្នាក់ទៀតបានចាញ់ – តែវាមានឱកាសច្រើនសន្ធឹកសន្ធាប់ដែលអាចរកលុយបាន។ FX ត្រូវបានចាត់ទុកថាជានំមួយ ដែលបុគ្គលគ្រប់គ្នាអាចទទួលទានបាន។
ជាប្រពៃណី ធនាគារនានាគឺជាអ្នកចូលរួមធំៗនៅលើទីផ្សារ FX។ ធនាគារទាំងនោះនៅតែបន្តជាតួអង្គដ៏ធំបំផុត ដោយយោងតាមភាគហ៊ុននៅលើទីផ្សារ តែតម្លាភាពបានធ្វើឱ្យទីផ្សារ FX កាន់តែមានលក្ខណៈប្រជាធិបតេយ្យឡើង។ បច្ចុប្បន្ន គ្រប់ៗគ្នាសឹងតែមានសិទ្ធិក្នុងការប្រើប្រាស់តម្លៃប្រកិតៗគ្នាខ្លាំងដូចៗគ្នាដែលមានការកំណត់នៅលើទីផ្សារអន្តរធនាគារ។ ដូច្នេះ ធនាគារនានានៅតែបន្តជាតួអង្គសំខាន់នៅលើទីផ្សារ FX ប៉ុន្តែអ្នកបង្កើតទីផ្សារប្រភេទថ្មីដែលមានដូចជា ទីប្រឹក្សាលើមូលនិធិការពារហានិភ័យ និងជួញដូរផលិតផល បានលេចមុខឡើងតាំងពីទសវត្សកន្លងមកម្ល៉េះ។
ធនាគារកណ្ដាល ក៏អាចដើរតួសំខាន់មួយនៅលើទីផ្សារ FX ខណៈសាជីវកម្មអន្តរជាតិមានចំណាប់អារម្មណ៍ជាធម្មតាលើការជួញដូរ ពីព្រោះតែបញ្ហាប្រឈមទៅនឹងហានិភ័យរបស់ FX។
ទីផ្សារ FX រាយរងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សតាំងពីទសវត្សកន្លងមក ហើយខណៈដែលតួលេខច្បាស់លាស់ពិបាករកបាន ផ្នែកនេះត្រូវបានគេជឿជាក់ថាតំណាងឱ្យរហូតដល់ទៅ 20% នៃទីផ្សារ FX។