រយៈពេលបីឆ្នាំកន្លងទៅ ទីផ្សាររូបិយប័ណ្ណបរទេសបានពង្រីកខ្លួនពីទីផ្សារមួយដែលធនាគារនានាត្រូវធ្វើប្រតិបត្តិការក្នុងចំណោមពួកគេ ទៅជាទីផ្សារមួយដែលមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនប្រភេទផ្សេងទៀតកំពុងចូលរួម។ ទីផ្សារទាំងនេះរួមមានក្រុមហ៊ុនអន្តរការី ក្រុមហ៊ុនមិនមែនបម្រើសេវាកម្មហិរញ្ញវត្ថុ សហគ្រាសវិនិយោក មូលនិធិសោធននិវត្តន៍ និងទុនសម្រាប់យកចំណេញពីគម្លាតតិចតួចនៃអត្រាការប្រាក់។
ការផ្ដោតជាសំខាន់របស់វា បានពង្រីកចេញពីការបម្រើសេវាកម្មនាំចូល និងនាំចេញរហូតដល់ការកាន់កាប់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នៃការវិនិយោគបរទេស និងលំហូរដើមទុនផ្សេងៗ ដែលកំពុងប្រព្រឹត្តទៅ។ នៅចុងបញ្ចប់ ការជួញដូរក្នុងថ្ងៃតែមួយលើរូបិយប័ណ្ណកាន់តែពេញនិយមឡើងៗ ដោយមានក្រុមហ៊ុននានាបានផ្ដល់នូវមធ្យោបាយជួញដូរដល់អ្នកវិនិយោគតូចតាច។
ទីផ្សាររូបិយប័ណ្ណ គឺជាទីផ្សារដែល 'ពុំចាំបាច់ប្រតិបត្តិការដល់កន្លែង' (OTC) មួយដែលមានន័យថា មិនមានទីតាំងសម្រាប់ការប្ដូរប្រាក់ និងសភាផាត់ទាត់ ដែលការបញ្ជាទិញត្រូវផ្គូរផ្គងគ្នា។ 'មជ្ឈមណ្ឌល' ជួញដូរតាមរយៈភូមិសាស្ត្រដែលមាននៅជុំវិញពិភពលោក គឺ (តាមលំដាប់នៃភាពសំខាន់) ៖ ទីក្រុងឡុងដ៍, ញូវយ៉ក, តូក្យូ, សិង្ហបុរី, ហ្វ្រែងហ្វឺត, ហ្សឺណែវ & ហ្ស៊ូរិច, ប៉ារីស និងហុងកុង។ ជាពិសេស ការជួញដូរលើទីផ្សាររូបិយប័ណ្ណ ត្រូវបានគេធ្វើឡើងរវាងអ្នកចូលរួមលើមូលដ្ឋានជឿជាក់ និងកិត្តិសព្ទដែលផ្ដល់ឱ្យតាមកិច្ចព្រមព្រៀងមួយ។ ក្នុងករណីនៃការជួញដូររបស់ធនាគារជាមួយនឹងធនាគារមួយផ្សេងទៀត គឺពួកគេធ្វើដោយឈរលើមូលដ្ឋាននោះទាំងស្រុង។ នៅតាមទីផ្សាររាយរង អតិថិជនទាមទារឱ្យមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងដែលទទួលយកបានដោយផ្អែកតាមច្បាប់រវាងពួកគេ និងក្រុមហ៊ុនអន្តរការី ក្នុងការដោះដូរគ្នាដើម្បីទទួលបានការកក់ប្រាក់លើមូលដ្ឋានមួយដែលអតិថិជនអាចនឹងជួញដូរទៅបាន។
អ្នកចូលទីផ្សារមួយចំនួន អាចនឹងទទួលបានការអនុញ្ញាតឱ្យចូលទីផ្សារ 'ទំនិញ' បាន ដោយការធ្វើប្រតិបត្តិការឆ្លងប្រទេសសម្រាប់ការទិញ ឬការលក់ទំនិញ។ មួយចំនួនទទួលបានការអនុញ្ញាតឱ្យចូលរួមក្នុង 'ការវិនិយោគដោយផ្ទាល់' លើគ្រឿងចក្រ និងបរិក្ខារ ឬអាចឱ្យចូលក្នុង 'ផ្សារហិរញ្ញវត្ថុ' ដោយការជួញដូរជាអន្តរជាតិនូវសញ្ញាប័ណ្ណបំណុលរយៈពេលខ្លីៗ។ អ្នកវិនិយោគ អ្នករកចំណេញក្បាលកាក់ និងបរិកប្បី (អ្នករកស៊ីទិញដូរដើម្បីបានចំណេញច្រើន) អាចមានការផ្ដោតលើរយៈពេលណាមួយចាប់ពីពីរបីនាទីរហូតដល់ច្រើនឆ្នាំ។ បើទោះជាលក្ខណៈផ្លូវការ ឬឯកជនក្ដី ហើយបើទោះជាមូលហេតុរបស់ពួកគេ គឺការវិនិយោគ ការរកចំណេញក្បាលកាក់ ការរកស៊ីទិញដូរដើម្បីបានចំណេញច្រើន ការទិញចូលលក់ចេញភ្លាមៗ ការចំណាយនាំចូល ឬស្វះស្វែងរកប្រៀបលើអត្រាប្ដូរប្រាក់ក៏ដោយ ក៏ពួកគេគឺជាផ្នែកនៃតម្រូវការរួម និងផ្ដល់រូបិយប័ណ្ណដែលពាក់ព័ន្ធទាំងអស់ - ពួកគេទាំងអស់ក៏ដើរតួនាទីក្នុងការកំណត់អត្រាការប្រាក់ខណៈនោះដែរ។
ធនាគារពិភពលោកនៃការជួញដូរ FOREX
ធនាគារកាណាដា (ប្រទេសកាណាដា)
ធនាគារកាណាដា គឺជាធនាគារកណ្ដាលនៃប្រទេសនេះ។ វាមិនមែនជាធនាគារពាណិជ្ជទេ ហើយក៏មិនផ្ដល់នូវសេវាធនាគារកិច្ចឱ្យដល់សាធារណៈជនដែរ។ ជាជំនួស វាទទួលខុសត្រូវចំពោះគោលនយោបាយរូបិយប័ណ្ណនៃប្រទេសកាណាដា រូបិយប័ណ្ណធនាគារ ប្រព័ន្ធហិរញ្ញវត្ថុ និងការគ្រប់គ្រងទុន។ តួនាទីដ៏សំខាន់របស់វាដូចដែលមានកំណត់នៅក្នុងច្បាប់នៃប្រទេសកាណាដាគឺ 'លើកកម្ពស់ការឧបត្ថម្ភធនផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាណាដា'។
ធនាគារអង់គ្លេស (ចក្រភពអង់គ្លេស)
តួនាទី និងភារកិច្ចនៃធនាគារនេះ បានវិវត្ត និងផ្លាស់ប្ដូរក្នុងប្រវត្តិរបស់ខ្លួនអស់ពេលជាងបីរយឆ្នាំមកហើយ។ ដោយរាប់ចាប់ពីគ្រឹះរបស់វាមក វាបានក្លាយទៅជាធនាគារិកនៃរដ្ឋាភិបាល ហើយជាទូទៅវាបានក្លាយទៅជាធនាគារិកមួយក្នុងប្រព័ន្ធធនាគារចាប់តាំងពីចុងសតវត្សទី 18 - ធនាគាររបស់ធនាគារិក។ ដូចគ្នានឹងការផ្ដល់សេវាធនាគារកិច្ចដល់អតិថិជនរបស់ខ្លួនដែរនោះ ធនាគារកណ្តាលនៃប្រទេសអង់គ្លេសគ្រប់គ្រងចាត់ចែងលើរូបិយប័ណ្ណបរទេស និងការបម្រុងមាសរបស់ចក្រភពអង់គ្លេស។
ធនាគារនេះមានគោលបំណងសំខាន់ៗចំនួនពីរ - ការពារស្ថេរភាពរូបិយប័ណ្ណ និងហិរញ្ញវត្ថុ។ សាធារណៈជនទូទៅភាគច្រើនបំផុត ប្រហែលជាស្គាល់ធនាគារនេះតាមរយៈរូបិយប័ណ្ណធនាគាររបស់ខ្លួន ហើយនិងសេចក្ដីសម្រេចលើអត្រាការប្រាក់របស់វានៅពេលថ្មីៗក្រោយមកទៀត។ ធនាគារនេះបានទទួលភាពផ្ដាច់មុខលើការចេញរូបិយប័ណ្ណនៅប្រទេសអង់គ្លេស និងប្រទេសវេលចាប់តាំងតែពីដើមសតវត្សទី 20 មកម្ល៉េះ។ តែចាប់តាំងពីឆ្នាំ 1997 មក ធនាគារនេះមានទំនួលខុសត្រូវតាមលក្ខន្តិកៈចំពោះការកំណត់អត្រាការប្រាក់ជាផ្លូវការរបស់ចក្រភពអង់គ្លេស។
ធនាគារជប៉ុន (ប្រទេសជប៉ុន)
ធនាគារជប៉ុន គឺជាធនាគារកណ្ដាលនៃប្រទេសជប៉ុន។ វាគឺជានីតិបុគ្គលដែលបង្កើតឡើងដោយអាស្រ័យលើច្បាប់ធនាគារនៃប្រទេសជប៉ុន (ដែលចាប់ពីនេះទៅហៅថា៖ «ច្បាប់») និងមិនមែនជាទីភ្នាក់ងាររដ្ឋាភិបាល ឬក្រុមហ៊ុនឯកជនមួយទេ។ ច្បាប់កំណត់ទិសដៅធនាគារ 'ឱ្យចេញរូបិយប័ណ្ណធនាគារ និងដើម្បីអនុវត្តការគ្រប់គ្រងលើរូបិយវត្ថុ និងរូបិយប័ណ្ណ' និង 'ដើម្បីធានាបាននូវការទូទាត់ទុនក្នុងចំណោមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលតាមរយៈនេះរួមចំណែកដល់ការរក្សាប្រព័ន្ធហិរញ្ញវត្ថុឱ្យមានសណ្ដាប់ធ្នាប់ល្អ'។
ច្បាប់នេះ ក៏មានចែងលក្ខខណ្ឌឱ្យមានគោលការណ៍របស់ធនាគារចំពោះការគ្រប់គ្រងលើរូបិយវត្ថុ និងរូបិយប័ណ្ណដូចខាងក្រោមដែរ ៖ 'គោលបំណងរបស់វា ផ្ដោតលើការគ្រប់គ្រងរូបិយវត្ថុ និងរូបិយប័ណ្ណតាមរយៈការស្វែងរកស្ថេរភាពតម្លៃដោយការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិច្បាស់លាស់'។
ធនាគារម៉ិចស៊ិក (ប្រទេសម៉ិចស៊ិក)
ធនាគារម៉ិចស៊ិក គឺជាធនាគារកណ្ដាលនៃប្រទេសម៉ិចស៊ិកដែលមានលក្ខណៈឯករាជ្យដោយផ្អែកលើរដ្ឋធម្មនុញ្ញចំពោះការបំពេញមុខងារ និងការគ្រប់គ្រងរដ្ឋបាល។ គោលបំណងរបស់ខ្លួនគឺផ្ដល់ឱ្យសេដ្ឋកិច្ចនៃប្រទេសម៉ិចស៊ិកនូវរូបិយប័ណ្ណជាតិ។ តាមរយៈការធ្វើដូច្នោះ ទិសដៅសំខាន់របស់ខ្លួនគឺ ព្យាយាមរក្សាស្ថេរភាពអានុភាពចំណាយរូបិយប័ណ្ណរបស់ខ្លួន។ បន្ថែមពីនេះ វាអាស្រ័យទៅលើធនាគារខ្លួនឯង ដែលត្រូវលើកកម្ពស់អភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងធានាឱ្យបាននូវការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់របស់ប្រទេសប្រកបដោយប្រសិទ្ធភាព។
ធនាគារកណ្ដាលអឺរ៉ុប (សហភាពអឺរ៉ុប)
ECB គឺជាធនាគារកណ្ដាលសម្រាប់រូបិយប័ណ្ណតែមួយគត់របស់អឺរ៉ុប គឺប្រាក់អឺរ៉ូ។ កិច្ចការចម្បងរបស់ ECB គឺរក្សាអានុភាពទិញរបស់ប្រាក់ Euro និងស្ថេរភាពនៃតម្លៃនៅតំបន់ចរាចរណ៍ប្រាក់អឹរ៉ូ។ តំបន់ចាយប្រាក់អឺរ៉ូ រួមមាន 18 ប្រទេសក្នុងសហភាពអឺរ៉ុប ត្រូវបានដាក់ឱ្យប្រើរូបិយប័ណ្ណ Euro តាំងពីឆ្នាំ 1999 មក។
ធនាគារបម្រុងសហព័ន្ធ (សហរដ្ឋអាមេរិក)
គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ (FOMC) កំណត់ចេញនូវគោលនយោបាយរូបិយប័ណ្ណដើម្បីជួយលើកកម្ពស់គោលដៅសេដ្ឋកិច្ចជាតិ។ ប្រធានធនាគារសហព័ន្ធប្រចាំនៅញូវយ៉ក គឺជាប្រធានធនាគារតំបន់តែម្នាក់គត់ដែលទទួលបានការបោះឆ្នោតឱ្យជាប់ជាអចិន្ត្រៃយ៍ និងជាទូទៅត្រូវបានជ្រើសរើសជាអនុប្រធានរបស់សហព័ន្ធ។ ប្រធានផ្សេងទៀតបម្រើការងារឆ្លាស់វេនគ្នារយៈពេលមួយឆ្នាំម្ដង។
ធនាគារជាតិស្វីស (ប្រទេសស្វីស)
ធនាគារជាតិស្វីស អនុវត្តគោលនយោបាយរូបិយប័ណ្ណរបស់ប្រទេសក្នុងនាមជាធនាគារកណ្ដាលឯករាជ្យមួយ។ វាមានកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញ និងតាមលក្ខន្តិកៈឱ្យបំពេញតួនាទីដោយយោងតាមផលប្រយោជន៍នៃប្រទេសទាំងមូល។ គោលដៅចម្បងរបស់វា គឺដើម្បីធានាឱ្យបាននូវស្ថេរភាពតម្លៃ ដោយគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ចជារួម។ នៅក្នុងការធ្វើដូច្នោះដែរ វាបង្កើតឱ្យមាននូវបរិយាកាសដ៏សមស្របសម្រាប់កំណើនសេដ្ឋកិច្ច។ ច្បាប់នេះ ក៏មានចុះលក្ខខណ្ឌឱ្យមានគោលការណ៍របស់ធនាគារចំពោះការគ្រប់គ្រងលើរូបិយវត្ថុ និងរូបិយប័ណ្ណដូចខាងក្រោមដែរ ៖ 'គោលបំណងរបស់វា នឹងផ្ដោតលើការគ្រប់គ្រងរូបិយវត្ថុ និងរូបិយប័ណ្ណតាមរយៈការស្វែងរកស្ថេរភាពតម្លៃដោយការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិច្បាស់លាស់'។